Skip to main content

Posts

ព័ត៌មានផ្ទៃក្នុងសម្រាប់នាយកដ្ឋាន និង សាខាពន្ធដារខេត្ត-ខណ្ឌ

ព័ត៌មានផ្ទៃក្នុងសម្រាប់នាយកដ្ឋាន និង សាខាពន្ធដារខេត្ត-ខណ្ឌ - ស្តីពីការលើកពេលកិច្ចប្រជុំ​បូកសរុប​លទ្ធផល​ប្រមូល​ចំណូល​ពន្ធ​ប្រចាំខែធ្នូ និងប្រចាំឆ្នាំ២០១៦ ព្រមទាំងទិស​ដៅ​សម្រាប់​អនុវត្ត​បន្ត​របស់​អគ្គ​នាយក​ដ្ឋាន​ពន្ធដារ ក្រោម​អធិ​បតីភាពដ៏​ខ្ពង់ខ្ពស់​របស់ឯកឧត្តម​ទេស​រដ្ឋ​មន្ត្រី ព័ត៌មានផ្ទៃក្នុងសម្រាប់នាយកដ្ឋាន និង សាខាពន្ធដារខេត្ត-ខណ្ឌ - ស្តីពីការលើកពេលកិច្ចប្រជុំ​បូកសរុប​លទ្ធផល​ប្រមូល​ចំណូល​ពន្ធ​ប្រចាំខែធ្នូ និងប្រចាំឆ្នាំ២០១៦ ព្រមទាំងទិស​ដៅ​សម្រាប់​អនុវត្ត​បន្ត​របស់​អគ្គ​នាយក​ដ្ឋាន​ពន្ធដារ ក្រោម​អធិ​បតីភាពដ៏​ខ្ពង់ខ្ពស់​របស់ឯកឧត្តម​ទេស​រដ្ឋ​មន្ត្រី រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ០៤ មករា ២០១៧  - លិខិតអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផល​ប្រមូលចំណូលពន្ធ​ប្រចាំខែធ្នូ និងប្រចាំឆ្នាំ២០១៦ ព្រមទាំងទិសដៅ​សម្រាប់អនុវត្តសម្រាប់ឆ្នាំបន្តបន្ទាប់ខាងមុខរបស់​អគ្គនាយក​ដ្ឋានពន្ធដារ ២៨ ធ្នូ ២០១៦ - សេចក្តីជូនដំណឹងស្តីពីការផ្តល់អាហារូបករណ៍ដល់មន្ត្រីរាជការទាំងពីរភេទ ដើម្បីទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ​បច្ចេកវិទ្យាណាន់យ៉ាង សឹង្ហបូរី (NTU) និងសាលា​គោលនយោបាយសាធារ...
Recent posts

កាតព្វកិច្ច និង សិទ្ធិរបស់អ្នកជាប់ពន្ធ

កាតព្វកិច្ច និង សិទ្ធិរបស់អ្នកជាប់ពន្ធ   កាតព្វកិច្ចរបស់អ្នកជាប់ពន្ធ   - ចុះឈ្មោះក្នុងបញ្ជីរបស់រដ្ឋបាលសារពើពន្ធ - ដាក់លិខិតប្រកាសសារពើពន្ធ និងផ្តល់ព័ត៌មានតាមការតម្រូវនៃបទប្បញ្ញត្តិស្តីពីពន្ធដារ - បង់ពន្ធតាមកាលបរិច្ឆេទកំណត់ - កាន់កាប់ថែរក្សា និង ត្រូវបង្ហាញបញ្ជីលិខិតយុត្តិការ និងឯកសារផ្សេងៗដល់រដ្ឋបាលសារពើពន្ធ - បង្ហាញខ្លួនចំពោះរដ្ឋបាលសារពើពន្ធតាមកាលបរិច្ឆេទដែលមានចុះនៅក្នុងលិខិតជូនដំណឹងរបស់រដ្ឋបាលសារពើពន្ធ - បង់ប្រាក់ពន្ធ ប្រាក់ពន្ធបន្ថែម និង ការប្រាក់ផ្សេងៗដែលរដ្ឋបាលសារពើពន្ធបានកំណត់ទៅតាមកាលបរិច្ឆេទដូចមាន ចែងនៅក្នុងបទប្បញ្ញត្តិស្តីពីពន្ធដារ ឬ ដែលរដ្ឋបាលសារពើពន្ធបានជូនដំណឹងជាលាយលក្ខណ៍អក្សរ - ត្រូវមានភាពស្មោះត្រង់ក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធ - ត្រូវមានកិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលសារពើពន្ធក្នុងការបំពេញកាតព្វកិច្ច   សិទ្ធិរបស់អ្នកជាប់ពន្ធ   - ទទួលបានការរក្សាទុកជាការសម្ងាត់នូវរាល់ព័ត៌មានដែលអ្នកជាប់ពន្ធបានផ្តល់ជូនរដ្ឋបាលសារពើពន្ធ - ទទួលបានការផ្តល់សេវាប្រកបដោយវិជ្ជាជីវៈ និង មានការជួយពន្យល់ណែនាំឱ្យបានយល់អំពីកិច្ចដំណើរការនៃប្រព័ន្ធ ពន្ធដារ នីតិវិធីស...