កាតព្វកិច្ច និង សិទ្ធិរបស់អ្នកជាប់ពន្ធ កាតព្វកិច្ចរបស់អ្នកជាប់ពន្ធ - ចុះឈ្មោះក្នុងបញ្ជីរបស់រដ្ឋបាលសារពើពន្ធ - ដាក់លិខិតប្រកាសសារពើពន្ធ និងផ្តល់ព័ត៌មានតាមការតម្រូវនៃបទប្បញ្ញត្តិស្តីពីពន្ធដារ - បង់ពន្ធតាមកាលបរិច្ឆេទកំណត់ - កាន់កាប់ថែរក្សា និង ត្រូវបង្ហាញបញ្ជីលិខិតយុត្តិការ និងឯកសារផ្សេងៗដល់រដ្ឋបាលសារពើពន្ធ - បង្ហាញខ្លួនចំពោះរដ្ឋបាលសារពើពន្ធតាមកាលបរិច្ឆេទដែលមានចុះនៅក្នុងលិខិតជូនដំណឹងរបស់រដ្ឋបាលសារពើពន្ធ - បង់ប្រាក់ពន្ធ ប្រាក់ពន្ធបន្ថែម និង ការប្រាក់ផ្សេងៗដែលរដ្ឋបាលសារពើពន្ធបានកំណត់ទៅតាមកាលបរិច្ឆេទដូចមាន ចែងនៅក្នុងបទប្បញ្ញត្តិស្តីពីពន្ធដារ ឬ ដែលរដ្ឋបាលសារពើពន្ធបានជូនដំណឹងជាលាយលក្ខណ៍អក្សរ - ត្រូវមានភាពស្មោះត្រង់ក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធ - ត្រូវមានកិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលសារពើពន្ធក្នុងការបំពេញកាតព្វកិច្ច សិទ្ធិរបស់អ្នកជាប់ពន្ធ - ទទួលបានការរក្សាទុកជាការសម្ងាត់នូវរាល់ព័ត៌មានដែលអ្នកជាប់ពន្ធបានផ្តល់ជូនរដ្ឋបាលសារពើពន្ធ - ទទួលបានការផ្តល់សេវាប្រកបដោយវិជ្ជាជីវៈ និង មានការជួយពន្យល់ណែនាំឱ្យបានយល់អំពីកិច្ចដំណើរការនៃប្រព័ន្ធ ពន្ធដារ នីតិវិធីស...
Comments
Post a Comment